សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម 


នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 


នៅក្រោយជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបជាមួយនឹង ឯកឧត្តមអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា។ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អជាមួយគ្នារវាងប្រទេសយើងទាំងពីរ ហើយសង្ឃឹមថា ក្នុងបេសកកម្មរបស់ឯកឧត្តមជាអគ្គរដ្ឋទូតរបស់បេឡារុស ប្រចាំកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងបេឡារុស កាន់តែរឹងមាំបន្ថែមទៀត។


នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតបេឡារុស បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលមានជាយូរមកហើយ និងរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសបេឡារុសនាពេលកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ដែលបានពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បន្ថែមលើសពីនេះ ឯកឧត្តមក៏បានលើកឡើងថា កម្ពុជា និងបេឡារុសមានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

ឯកឧត្តមក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា នៅក្នុងនោះ ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ដោយក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ដែលសម្រាប់បេឡារុស ឯកឧត្តមលើកឡើងថា គឺមានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្មតែម្ដង។ ជាមួយគ្នានោះ ឯកឧត្តមក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។ 

បន្ថែមលើសពីនេះទៀតឯកឧត្តមបានរំលេចផងដែរអំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឲ្យមានការកើនឡើងបន្ថែមទៀត។


សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងកម្ពុជា និងបេឡារុស។

សម្ដេចបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀតដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ 


ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា ឱ្យបំពេញបេសកកម្មការងារនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕











 

No comments:

Post a Comment

Pages