នាយកដ្ឋានសារមន្ទីរ មានសេចក្តីសោមនស្សសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

នាយកដ្ឋានសារមន្ទីរ មានសេចក្តីសោមនស្សសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ


នាយកដ្ឋានសារមន្ទីរ មានសេចក្តីសោមនស្សសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ សារមន្ទីរជាតិកម្ពុជាបានទទួលវត្ថុសិល្បៈចំនួន៨ (ប្រតិមាចំនួន៤ កងដៃ៣ និងគម្របភាជន៍១) មកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដើម្បីយកមកធ្វើការសិក្សា និងវាយតម្លៃ។ បន្ទាប់ពីទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមការងារជំនាញនៃនាយកសារមន្ទីរនិងនាយកដ្ឋានបុរាណវត្ថុ បានរួមគ្នាពិនិត្យវាយតម្លៃលើវត្ថុទាំង៨នេះយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល ក្រុមការងារជំនាញបានសន្និដ្ឋានថា វត្ថុសិល្បៈទាំងនោះ គឺជាវត្ថុបុរាណពិតប្រាកដ មានអាយុកាលនៅសម័យអង្គរនិងក្រោយអង្គរ។ វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅក្នុងរោងជាងជួសជុលលោហៈនៃសារមន្ទីរជាតិកម្ពុជា ដើម្បីធ្វើការអភិរក្ស និងជួសជុល មុននឹងរៀបចំដាក់តាំងជូនដល់សាធារណជន ទស្សនានិងសិក្សាស្រាវជ្រាវបន្តទៀត នៅសាលតាំងក្នុងសារមន្ទីរជាតិ។










 

No comments:

Post a Comment

Pages