សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា


សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា 


នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មដ៏មមាញឹក ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ៤ម៉ោង ដើម្បីឆ្ពោះមកកាន់បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។


ការអញ្ជើញរបស់ សម្ដេចតេជោ គោរពវិញ្ញាណក្ខន្ធម្ដាយបង្កើតរបស់លោក កឹម សុខា រសៀលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ ចំពោះគ្រួសារលោក កឹម សុខា ក្នុងគ្រាដ៏ក្រៀមក្រំនេះ។ 


សូមបញ្ជាក់ថា លោកយាយឧបាសិកា សៅ ង៉ែត មាតារបស់លោក កឹម សុខា បានទទួលមរណភាពកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។


នៅក្នុងសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំរបស់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចាត់ទុកមរណភាពរបស់ លោកយាយឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវមាតា ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា នាពេលកន្លងមកផងដែរ៕














No comments:

Post a Comment

Pages