- គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot


ឈ្វេងយល់បន្ថែមនូវ វឌ្ឍនភាពគម្រោងក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលដៅ និងគោលបំណងនៃផែនការមេគ្រប់ជ្រុងជ្រោយនេះ រាជរដ្ឋាភិបាលបានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤គម្រោង ដោយគ្របដណ្តប់លើគ្រប់វិស័យ រួមមានវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹកទន្លេ ផ្លូវសមុទ្រ កំពង់ផែ ផ្លូវអាកាស និងភស្តុភារកម្ម ដោយបានបែងចែកទៅជា (i) គម្រោងរយៈពេលខ្លីនិងមធ្យម (៩០គម្រោង) និង (ii) គម្រោងរយៈពេលវែង (៩១គម្រោង) ដោយត្រូវការទុនវិនិយោគប្រមាណ ៣៦,៦៧៩.១៣ប៊ីលានដុល្លារអាម៉េរិក ដើម្បីបញ្ចប់គម្រោងទូទាំងប្រទេសត្រឹមឆ្នាំ២០៣៥។

គិតត្រឹមឆ្នាំ២០២៤ គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៩០គម្រោង ក្នុងនោះមាន ១៨ គម្រោង បាននិងកំពុងដំណើរការ (ស្មើនឹង២០%), គម្រោងចំនួន១៤ បានបញ្ចប់ (ស្មើនឹង១៥%), គម្រោងចំនួន១៦ ជាគម្រោងកំពុងសិក្សានិងរៀបចំ (ស្មើនឹង ១៨%), និងគម្រោងចំនួន៤២ ជា គម្រោងមិនទាន់ដំណើរការ (ស្មើនឹង ៤៧%)៕

ទិន្នន័យរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ បូកសរុបលទ្ធផលការងារ នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន។




 

No comments:

Post a Comment

Pages