- គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

បើគ្មានអ្វីប្រែប្រួលនោះទេ! អាកាសយានដ្ឋានអន្ដរជាតិ តេជោ ប្រភេទ 4F របស់កម្ពុជា (Techo International Airport ✈️🇰🇭) នឹងបើកដំណើរការប្រតិបត្តិការហោះហើរដំណាក់កាលទីមួយ នៅ​ត្រីមាសទី៣ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នវឌ្ឍនភាពនៃគម្រោងសាងសង់ស្ទើររួចរាល់ទាំងស្រុងមួយរយភាគរយហើយ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ វិនិយោគក្នុងទឹកប្រាក់សាងសង់ក្នុងដំណាក់កាលទីមួយ តម្លៃ ១.៥ពាន់លានដុល្លារអាមេរិក (មិនគិតតម្លៃដី)។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះខ្នាតធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ដំណាក់កាលទី១ អាចទទួលអ្នកដំណើរបាន​ ១៣ លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន​ ៣០លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន​៥០លាននាក់ក្នុង ១ ឆ្នាំ៕





 

No comments:

Post a Comment

Pages