នៅក្នុងប្លង់មេអភិវឌ្ឍក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជាទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សានសាធារណៈកម្រិតខ្ពស់ ចក្ខុវិស័យឆ្នាំ២០៣៨។
ក្នុងនោះមានខេត្តចំនួន៤ រួមមានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលស្ថិតក្រោមការគ្រប់គ្រងអភិវឌ្ឍរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏អន្ដរជាតិ និងភ្ញៀវទេសចរណ៍ជាតិ ចក្ខុវិស័យឆ្នាំ២០៣៨។
បច្ចុប្បន្នខេត្តដែលកំពុងមានសន្ទុះអភិវឌ្ឍខ្លាំងមាន ៣ខេត្តដូចជា ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយលែកខេត្តកោះកុងមានការអភិវឌ្ឍតិចតួចបំផុតដោយខេត្តមួយនេះត្រូវការពេលយូរដើម្បីអភិវឌ្ឍឱ្យទៅជាតំបន់សក្ដានុពលទេសចរណ៍ឆ្នេរខ្សាច់កម្សាន់សាធារណៈកម្រិតខ្ពស់។
ខណៈបច្ចុប្បន្នខេត្តកោះកុងទើបតែសម្ពោធបើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិ តារាសាគរ ប្រភេទ4C ហោះហើរស្រាលខ្នាតតូចក្នុងស្រុកកាលពីកន្លងទៅថ្មីៗនេះ ហើយក៏នឹងត្រៀមគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិ បូទុមសាគរ ប្រភេទ 4E នាពេលអនាគតផងដែរ (Botumsakor International Airpo🇰🇭✈️) ទីតាំងស្ថិតនៅ ឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង អភិវឌ្ឍន៍លើផ្ទៃដីសាងសង់ 2800ហិកតា៕
Telegram Channel៖ https://t.me/BusinessCondoCambodiaa #រាជធានីភ្នំពេញ #អភិវឌ្ឍប្រទេសជាតិ #ដេីម្បីប្រជាជនកម្ពុជា #កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ #បេះដូងកម្ពុជា #សេដ្ឋកិច្ច #នយោបាយ #ពាណិជ្ជកម្ម #ហិរញ្ញវត្ថុ #វប្បធម៌ #ប្រពៃណី #ប្រវត្តិសាស្ត្រ #ទេសចរណ៍ #ទីក្រុងទំនើប #ដែនដីសុភមង្គល #សេវាកម្មល្អ #ម្ហូបឆ្ងាញ់ #ទំនាក់ទំនងអន្តរជាតិ #បរិវត្តកម្មឌីជីថល #បច្ចេកវិទ្យា #ឧស្សាហកម្ម #ប៉ូលសេដ្ឋកិច្ចទី១ #ជឿជាក់លើកម្ពុជា #ខ្មែរធ្វើបាន #កម្ពុជាមាតុភូមិខ្ញុំ #ភូមិ1សហគមន៏1




No comments:
Post a Comment