ពិធីសំណេះសំណាលជាមួយសិក្ខាកាមមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅប្រទេសវៀតណាម
…………………
នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិក្ខាកាមមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចំនួន ២៥៦នាក់ ដែលកំពុងសិក្សានៅតាមបណ្តាសាលាភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យតម្រួតប្រជាជន ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង ២៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០០ដុល្លារផងដែរ៕
Post Top Ad
Your Ad Spot
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big










No comments:
Post a Comment