សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់អំពី​ករណីរឿងសៀវភៅ​ប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមានដាក់គម្របសៀវភៅស្តូបវិមានឈ្នះ ឈ្នះ ដោយសូមបងប្អូន និង​អ្នក​វិភាគទាំងអស់ ខិតខំស្វែងយល់ការពិត មុននឹងប្រតិកម្មតប ដែលអាចបង្កើតការយល់ច្រលំ និង​មិនបានស៊ីជម្រៅជាមួយនឹងការពិតនៃប្រវត្តិសាស្ត្រកម្ពុជា។ កម្រងសៀវភៅប្រវត្តិថ្មី ដែលបានតាក់តែង​ និងកំពុងបង្រៀនដល់សិស្ស គឺសៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង, សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមលម្អិតអំពីខ្លឹមសារសំខាន់ៗ ដែល​សៀវភៅ​ប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមាន ៥ជំពូករួមមាន៖ ជំពូក ១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក ២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋ​ប្រហារ, ជំពូក ៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក ៤ ការបង្កើតរបប​ថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក ៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អត្ថន័យនៃស្តូបអនុស្សាវរីយ៍វិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែល​បង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ឈរលើ៖ ៣ជ្រុង គឺជាការធានា៣យ៉ាង រួមមាន ទី១/ ការធានារូបកាយ និងអាយុជីវិត ទី២/ការធានាអាជីព និងមុខរបរ និងទី៣/ ការធានាទ្រព្យសម្បត្តិ និងកម្មសិទ្ធិ, ៥ជ្រុង គឺយុទ្ធសាស្ត្រឌីហ្វីត (DIFIT), ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃ​នយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជា​អ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាល​កណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីត​រដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួម​ចំណែក​សកម្មភាព​ជាប្រតិបត្តិករ​ស្នូល ទី៤/ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោ​គមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់អំពី​ករណីរឿងសៀវភៅ​ប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមានដាក់គម្របសៀវភៅស្តូបវិមានឈ្នះ ឈ្នះ ដោយសូមបងប្អូន និង​អ្នក​វិភាគទាំងអស់ ខិតខំស្វែងយល់ការពិត មុននឹងប្រតិកម្មតប ដែលអាចបង្កើតការយល់ច្រលំ និង​មិនបានស៊ីជម្រៅជាមួយនឹងការពិតនៃប្រវត្តិសាស្ត្រកម្ពុជា។ កម្រងសៀវភៅប្រវត្តិថ្មី ដែលបានតាក់តែង​ និងកំពុងបង្រៀនដល់សិស្ស គឺសៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង, សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមលម្អិតអំពីខ្លឹមសារសំខាន់ៗ ដែល​សៀវភៅ​ប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមាន ៥ជំពូករួមមាន៖ ជំពូក ១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក ២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋ​ប្រហារ, ជំពូក ៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក ៤ ការបង្កើតរបប​ថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក ៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អត្ថន័យនៃស្តូបអនុស្សាវរីយ៍វិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែល​បង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ឈរលើ៖ ៣ជ្រុង គឺជាការធានា៣យ៉ាង រួមមាន ទី១/ ការធានារូបកាយ និងអាយុជីវិត ទី២/ការធានាអាជីព និងមុខរបរ និងទី៣/ ការធានាទ្រព្យសម្បត្តិ និងកម្មសិទ្ធិ, ៥ជ្រុង គឺយុទ្ធសាស្ត្រឌីហ្វីត (DIFIT), ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃ​នយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជា​អ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាល​កណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីត​រដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួម​ចំណែក​សកម្មភាព​ជាប្រតិបត្តិករ​ស្នូល ទី៤/ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោ​គមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia


 

No comments:

Post a Comment

Pages