មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំកម្លាំងបង្រ្កាបក្មេងទំនើង និងការប្រើប្រាស់ចែកចាយគ្រឿងញៀនបានខ្លាំងក្លាថែមទៀត - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំកម្លាំងបង្រ្កាបក្មេងទំនើង និងការប្រើប្រាស់ចែកចាយគ្រឿងញៀនបានខ្លាំងក្លាថែមទៀត

(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ជំនួសលោកឧត្តមសេនីយ៍ត្រី ម៉ៅ ញឹម ដែលត្រូវចូលនិវត្តន៍។

 ថ្លែងនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា បានកោតសរសើរចំពោះ អតីតមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី ដែលបានប្រឹងប្រែងលះបង់កម្លាំងចិត្តនិងពេលវេលាបំពេញភារកិច្ចទទួលជោគជ័យ និងបានណែនាំដល់លោកមេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថស្រុកអង្គរបូរី ដែលទើបចូលកាន់តំណែង ត្រូវខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អបន្តទៀត។

នៅក្នុងឱកាសនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវក៏បានណែនាំដល់លោកមានបញ្ជាការកងរាជអាវុធហត្ថុស្រុកអង្គរបុរីថ្មីត្រូវបង្កើនការទប់ស្កាត់ក្រុមក្មេងទំនើងនិងបង្ក្រាបការប្រើប្រាស់និងជូញដូគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន៕

No comments:

Post a Comment

Pages