រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ។

គួរជម្រាបថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខ គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិនិងអន្តរជាតិចូលរួមការរត់ប្រណាំងយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។

ក្នុងន័យនេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ សោភណភាព អនាម័យ បរិស្ថាន និងបញ្ចៀសការកកស្ទះចរាចរក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានប្រាប់ពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

ខាងក្រោមនេះជាការបង្ហាញ និងការណែនាំបន្ថែមក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖

No comments:

Post a Comment

Pages