រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ

 រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ

រដ្ឋបាលខេត្តកំពត បានបញ្ជាដល់មន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការ ប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត តម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យ ក្នុងករណីមានភាពមិនប្រក្រតីលើតម្លៃនៃការស្នាក់នៅហូបចុក ទាំងថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា ក្នុងរណីមានភាពមិនប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការភ្លាមៗ។

បើយោងតាម​ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា សាធារណជន ភ្ញៀវទេសចរ​ដែលទៅកម្សាន្តនៅខេត្តកំពត ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ផ្ញើចូលផេករបស់រដ្ឋបាលខេត្តកំពត ដើម្បីឱ្យរដ្ឋបាលខេត្តធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕


No comments:

Post a Comment

Pages