ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង

ប្រទេសបារាំង៖ ថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមកពីបណ្តាអង្គភាពចំណុះទៅបំពេញទស្សនកិច្ចនៅស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI) ស្ថិតក្នុងទីក្រុង Toulouse នៃសាធារណរដ្ឋបារាំង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចគឺដើម្បីត្រួតពិនិត្យលើបណ្តាឧបករណ៍ទំនើបចុងក្រោយ ដែលគ្រោងនឹងបំពាក់នៅក្នុងអគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីធ្វើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI)។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បណ្តាឧបករណ៍ទាំងនេះត្រូវបានផលិតរួចស្រេច បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូក្រសួងនៅស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI) ក្នុងទីក្រុង Toulouse ប្រទេសបារាំង កាលពីអំឡុងខែមេសាកន្លងទៅនេះ៕

                    

No comments:

Post a Comment

Pages