ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី២៣ របស់គ.ជ.អ.ប - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី២៣ របស់គ.ជ.អ.ប

 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី២៣ របស់គ.ជ.អ.ប

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)បានប្រារព្ធកិច្ចប្រជុំលើក ទី២៣ របស់​ខ្លួននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​បមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។

កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗ ចំនួន៤ ក្នុងនេះ៖ ១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២២។

២. ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤,៣.ពិនិត្យនិង​​អនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត​ស្តីពីការបង្កើនចំនួនស្រ្តីក្នុង​មុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិង៤.បញ្ហាផ្សេងៗ៖ (១) សេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារ​ដែលបាន​ផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ (២) សេចក្តីរាយការណ៍អំពី​ការសិក្សា និងការកំណត់ធនធានហិរញ្ញវត្ថុផ្ទេរទៅឳ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។

សូមជម្រាបថា សមាសភាពចូលរួមកិច្ចប្រជុំមានចំនួន ១៤០ រូប ជាសមាជិក គ.ជ.អ.ប, រដ្ឋមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ, ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត៕

ដោយ៖មុនី

No comments:

Post a Comment

Pages