អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងាគម្រោងរចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ - គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងាគម្រោងរចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ

(កំពង់ធំ): នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ  បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារ នៃខេត្តឃ្យុងសាងប៊ុកដូ តាមរយៈកិច្ចសហប្រតិបត្តិការចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ ខេត្តកំពង់ធំដែលបានជួយជំរុញគម្រោងចលនាភូមិថ្មីអោយកាន់តែផុសផុលឡើងក្នុងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា បន្ទាប់ពីគម្រោងនេះទទួលបានលទ្ធផល គួរជាទីគាប់ចិត្ត តាមរយៈអភិបាលខេត្តខេត្តឃ្យុងសាងប៊ុកដូ ក៏បានជួយជំរុញគម្រោងចលនាភូមិថ្មីនេះសម្រាប់ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តមលី យ៉ុងស៊ុក( lee Youngseok )ដល់ឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ រដ្ឋបាលខេត្តកំពង់ធំនិងរង់ចាំសហការ និងផ្ដល់ការចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តគម្រោងនេះអោយកាន់តែល្អ សូមឲ្យកិច្ចសហប្រតិបត្តិការកំពង់ធំឃ្យុងសាងប៊ុកដូ ពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍គម្រោងនេះអោយកាន់តែល្អប្រសើរ។


No comments:

Post a Comment

Pages